សហរដ្ឋអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្រោយការធ្លាក់ឧទ្ធម្ភាគចក្រ

 


..អា  កាលពីថ្ងៃទី៩ ខែមិថុនា សហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz ក្រោយមក អ៊ីរ៉ង់បានវាយបកវិញដោយការវាយប្រហារលើកងនាវាអាមេរិកនៅក្នុងប្រទេសបារ៉ែន ដែលធ្វើឱ្យកាន់តែមានការសង្ស័យខ្លាំងឡើងចំពោះលទ្ធភាពទទួលបានសន្តិភាពរវាងប្រទេសទាំងពីរ។


លោកត្រាំបានប្រាប់ទូរទស្សន៍ ABC News ថា «ខ្ញុំជឿជាក់ថា ការឆ្លើយតបគួរតែមានភាពរឹងមាំខ្លាំង និងមានឥទ្ធិពលខ្លាំង ហើយនោះជាអ្វីដែលការវាយប្រហារមួយនេះកំពុងធ្វើ»


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា កោះ Qeshm នៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារហើយការវាយប្រហារដោយគ្រាប់កាំជ្រួចត្រូវបានបញ្ជាក់ថាបានធ្លាក់ចំទីក្រុងកំពង់ផែ Sirik នាតំបន់ច្រកសមុទ្រនោះ។


ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដោយយោងតាមប្រភពក្នុងស្រុក និងប្រជាពលរដ្ឋ បានរាយការណ៍ថា សំឡេងផ្ទុះត្រូវបានគេស្តាប់ឮនៅជិតទីក្រុង Bandar Abbas ហើយក្រោយមកទៀតនៅក្បែរស្រុក Jask ដែលស្ថិតនៅជិតច្រកចូលច្រកសមុទ្រ Hormuz


ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានវាយប្រហារលើកងនាវាទី៥ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែនដោយប្រើប្រាស់ដ្រូន នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយបានបន្ថែមថា ការប៉ះទង្គិចគ្នាកំពុងតែបន្តកើតមាន។




នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងឆ្មាំបដិវត្តន៍បានព្រមានអំពី «ការឆ្លើយតបកាន់តែធ្ងន់ធ្ងរ» ប្រសិនបើអ្វីដែលពួកគេបានពិពណ៌នាថាជា «ការឈ្លានពាន» របស់សហរដ្ឋអាមេរិកនៅតែបន្ត។


បន្ទាប់ពីការវាយប្រហារដំបូងពីសំណាក់សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះនៅលើបណ្តាញសង្គម X ថា ប្រទេសរបស់លោកនឹង «មិនទុកឱ្យការវាយប្រហារ ឬការគំរាមកំហែងណាមួយដោយគ្មានការឆ្លើយតបឡើយ»


នៅក្នុងសារបង្ហោះមុននេះ លោកមិនបានលើកឡើងដោយផ្ទាល់អំពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងបរទេសនៅក្នុងតំបន់កំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងឧបទ្ទវហេតុ ឬការបាញ់ប្រហារគ្នា។


លោកបានសរសេរថា «ដើម្បីកាត់បន្ថយហានិភ័យ ដំណោះស្រាយដ៏ល្អបំផុតគឺពួកគេត្រូវចាកចេញទៅ»


មុននេះ លោកត្រាំបានមានប្រសាសន៍ថា ពីឡុតអាមេរិកទាំងពីររូបដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ មិនបានរងរបួសនោះទេ។


យោងតាមមន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ឧទ្ធម្ភាគចក្រ Apache ត្រូវបានបាញ់ទម្លាក់ដោយដ្រូនវាយប្រហារអត្តឃាតរបស់អ៊ីរ៉ង់។


លោក Araghchi មិនបានលើកឡើងដោយផ្ទាល់អំពីឧបទ្ទវហេតុនេះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងបរទេសនៅក្នុងតំបន់កំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងឧបទ្ទវហេតុ ឬការបាញ់ប្រហារគ្នា។




លោកបាននិយាយនៅលើបណ្តាញសង្គមថា «ដើម្បីកាត់បន្ថយហានិភ័យ ដំណោះស្រាយដ៏ល្អបំផុតគឺពួកគេត្រូវចាកចេញទៅ»


ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីប្រភពយោធាមួយដែលនិយាយថា មិនមានប្រតិបត្តិការយោធាផ្លូវអាកាសវាយលុកណាមួយត្រូវបានធ្វើឡើងនៅក្នុងច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះទេ។


ប្រភពដដែលនេះក៏ត្រូវបានដកស្រង់សម្តីផងដែរថា នឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងករណីមាន «អរិភាពជាថ្មីដោយសត្រូវ» ដើម្បីជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុឧទ្ធម្ភាគចក្រ។


យោធាអាមេរិកបាននិយាយនៅលើបណ្តាញសង្គម X ថា ការវាយប្រហារចុងក្រោយបង្អស់បានចាប់ផ្តើមនៅម៉ោង ល្ងាចម៉ោងក្នុងស្រុក ហើយ «បេសកកម្មនេះគឺជាការឆ្លើយតបដ៏សមាមាត្រទៅនឹងការឈ្លានពានដែលគ្មានមូលហេតុរបស់អ៊ីរ៉ង់»


សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់មួយចំនួននៅជុំវិញច្រកសមុទ្រ Hormuz ត្រូវបានកំណត់គោលដៅវាយប្រហារ៕(ប្រែសម្រួលដោយពិសិដ្ឋ សំណាង)

أحدث أقدم