ភ្លើងឆេះឃ្លាំងរោងចក្រឌីឡាក់ស៍ អុិនធើណេសិនណល មិនដឹងមូលហេតុ

 


ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះឃ្លាំងរោងចក្រកាត់ដេរ ឌីឡាក់ស៍ អុិនធើណេសិនណល ស្ថិតនៅ ភូមិត្រពាំងឃ្លឹង១ក្រុម១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦មិនទាន់ដឹងមូលហេតុ។


ម្ចាស់ទីតាំងឈ្មោះSUNY TAN ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់រោងចក្រ ។ រោងចក្រដែលឆេះសង់ពីថ្មប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រគុណនឹង៣០ម៉ែត្រ បណ្តាលឱ្យឆេះសម្ភារៈររួមមាន ម៉ាស៊ីនដេ ចំនួនប្រហែល២៥០គ្រឿង ,ផ្ទាំងស្បែកចំនួន៩០កាតុង ម៉ាស៊ីនសម្រាប់គៀបសំរាម១ ,កាវសំរាប់បិទស្បែកចំនួន៦០ធុង,ក្រណាត់រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយបណ្តាលឲ្យឆេះរាលដាលដល់ឃ្លាំងម៉ាស៊ីនដេររោងចក្រសាន់តិច និង ក្រណាត់មួយចំនួនផងដែរ។ ពុំមានមន៨ស្សរងរបួសឡើយ រីឯមូលហេតុស្រាវជ្រាវ ។




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ២២គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ៨០ឡាន, រថយន្តកងពលតូចលេខ៧០ចំនួន៧គ្រឿងប្រើប្រាសទឺកអស់១០ឡាន, រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ០១គ្រឿងបានប្រើប្រាស់ទឹកចំនួន៣ឡាន , រថយន្ត កាណាឌីយ៉ា ចំនួន១ បានប្រើប្រាស់ទឹកចំនួន២ឡាន ហើយពន្លត់ចប់នៅម៉ោង ០២និង៣០នាទីទៀបភ្លឺនាថ្ងៃសុក្រ ទី១០ ខែឆ្នាំដដែល៕(ដោយ BBN04)










Previous Post Next Post