លើងឆេះអគារ WEALTH MANSION នៅជាន់ទី៤៣ ដោយសារជាងកាត់ដែកខ្ទាតកម្ទេចផ្កាភ្លើងបង្កជាអគ្គិភ័យ

 


ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះអគារ WEALTH MANSION នៅជាន់ទី៤៣ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ដោយមូលហេតុជាងកាត់ដែកខ្ទាតកម្ទេចផ្កាភ្លើងបង្កជាអគ្គិភ័យ ។




សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះSUN WENBO ភេទស្រីអាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរជាម្ចាស់អគារ ។អគារខាងលើនេះសង់អំពីថ្មបេតុង មានទំហំ ៣៥ម៉ែត្រគុណនឹង១០០ម៉ែត្រ មានកម្ពស់៤៥ជាន់ បណ្តាលឱ្យឆេះនៅជាន់ទី៤៣ រួមមាន សាឡុងចំនួន ១២ឈុត, ផ្កាជ័រតុបតែងចំនួន ២២ឈុត, កៅអីចំនួន ២៤កៅអី, តុឈើចំនួនន ០៦, តុបាយចំនួន ០៤, គ្រែចំនួន ០៦, ពូកចំនួន ០៦, ទុយោPVCចំនួន ១០០ម៉ែត្រ តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។




ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង និងរថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿងពុំបានប្រេីប្រាស់ទឹក ពោលគឺប្រើប្រាស់ប្រព័ន្ធទឹករបស់អគារបាញ់ពន្លត់តែម្តង ហើយពន្លត់ចប់នៅម៉ោង៣រសៀល នាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)










Previous Post Next Post