តាមរូបភាពកាមេរ៉ា សមត្ថកិច្ចចាប់ចោរលួចម៉ូតូបានភ្លាមៗ


 

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាបករណីលួចម៉ូតូនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីពេលថ្មីៗកន្លងទៅ ហើយបានបង្ហាញមុខនាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៦នេះ។




សមត្ថក៩ច្ចនិយាយថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ តាន់ ណាររិទ្ធិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ២៩Eo ផ្លូវលេខ២៦ ភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង។




សមត្ថកិច្ចបន្តថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងមានការសម្របសម្រួលនីតិវិធីដោយ លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  នៅថ្ងៃខែដដែល វេលាម៉ោង១០និង១៥នាទីយប់ ត្រង់ចំណុចភូមិថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ លោកឧត្តមសេនីយ៍ត្រី វុទ្ធីវង្សវិបុល លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានទទួលផែន លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់។




ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ គីម លីហុក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួលលេខ៥១ ផ្លូវលេខ១៥ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចាមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និង២-ឈ្មោះ ទិត្យ តុលា ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។




សម្ភារៈដកហូតរួមមាន ម៉ូតូចំនួន១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ1KY-9062 (របស់ជនរងគ្រោះ), ម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ។


បច្ចុប្បន្នជនសង្ស័យខាងលេីបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕(ដោយBBN04)




أحدث أقدم