ស្ត្រីម្នាក់ស្រវឹងខ្លាំង បានសម្រេចចិត្តលោតពីបន្ទប់ជាន់ទី៦

 


ភ្នំពេញ  ស្ត្រីម្នាក់គិតខ្លីនិងស្រវឹងខ្លាំងផង បានសម្រេចចិត្តលោតពីបន្ទប់ជាន់ទី៦ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលោតចេញពីបន្ទប់លេខ៦០២ ជាន់ទី៦ អគារទីតាំងលេខ៥៥៣ ផ្លូវលេខ១៩៨២ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខចូលទៅក្នុងបរិវេណចំហៀងផ្ទះលេខ៩៣០ ពីខាងកើតអគារកើតហេតុ នៅវេលាម៉ោង០៥ និង១០នាទី ព្រេកថ្ងៃទី០៣កក្កដា ២០២៦។


ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ឆុង ធិម ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់៦០២ ជាន់ទី៦ អគារទីតាំងលេខ៥៥៣ ផ្លូវលេខ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  


ចំណែកមិត្តប្រុសដែលកំពុងស្នាក់នៅជាមួយគ្នាឈ្មោះ ស្រឿន ដេត ហៅក្រៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកចាក់ភ្លេងក្នុងក្លឹប (DJ) ទីលំនៅភូមិតាពុះ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្នាក់បន្ទប់លេខ៦០២ ជាមួយគ្នាអស់រយៈពេលប្រហែលមួយឆ្នាំមកហើយ។




បើតាមមិត្តប្រុសរបស់ស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា គាត់និងមិត្តស្រីបានរស់នៅជាមួយគ្នារយៈពេលប្រហែល១ឆ្នាំមកហើយនៅវេលាម៉ោងប្រហែល១០និង ៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ គាត់កំពុងធ្វើការចាក់ភ្លេងនៅក្នុងក្លឹប ពេលនោះមិត្តស្រីគាត់បាននាំមិត្តភក្តិស្រី២នាក់ និងប្រុសម្នាក់មកផឹកស៊ីនៅក្នុងក្លឹប ដោយផឹកអស់ស្រាបៀរប្រហែល១កេសដល់វេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែកក្កដាទើបបានចេញពីធ្វើការហើយក៏ដឹកមិត្តស្រី និងមិត្តភក្តិចំនួន៣នាក់ទៀតមកបន្ទប់ខ្ញុំស្នាក់វិញ ហើយផឹកបន្តទៀត។


បុរសរូបនេះបន្តទៀតថា ពេលស្រវឹងខ្លាំងនាងក៏យំ គាត់ក៏សួរនាងថា នឹកអ្នកចាស់ឬ?តែនាងមិនឆ្លើយ ហើយវាកញ្ចក់ក្នុងបន្ទប់បែក គាត់ក៏លួងឱ្យនាងមុជទឹក បន្ទាប់មកនាងក៏លោតពីលើអគារជាន់ទី៦ចូលក្នុងដីឡូតិ៍ក្បែរនោះស្លាប់ភ្លាមៗហើយក៏ឃើញសមត្ថកិច្ចមកដល់ពិនិត្យតាមជំនាញ។




សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយបែកលលាដ៏ចេញខួរ និងប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរ(អត្តឃាតលោតចេញពីបន្ទប់ជាន់ទី៦)។សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយBBN04)



Previous Post Next Post