អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពអគារឃុំឃាំង

 


ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ អគារ និងបន្ទប់ឃុំឃាំងជនជាប់ឃុំ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់។


ទន្ទឹមនឹងនេះ នាវេលាយប់រំលងអធ្រាត្រ ម៉ោង ៣:០០ ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនជាប់ឃុំចំនួន ០៥នាក់ជនជាតិ​ចិន បានធ្វើសកម្មភាពប៉ុនប៉ងលួចរត់គេចខ្លួនចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ប៉ុន្តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារដែលកំពុងប្រចាំការ ធ្វើអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អគ្គនាយក ក៏បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងភារកិច្ចទទួលខុសត្រូវ រក្សាសន្តិសុខ សុវត្ថិភាពពន្ធនាគារ ព្រមទាំងត្រូវត្រៀមលក្ខណជាប្រចាំ ជាពិសេសក្នុងការបង្ការ និងទប់ស្កាត់ករណីជនជាប់ឃុំប៉ុនប៉ងលួចរត់គេចខ្លួន។

នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។

ប្រភព ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ(BBN)



Previous Post Next Post