ឆ្លងចរន្តភ្លើងឆេះផ្ទះ៣ខ្នងបណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​

 


ឧត្ដរមានជ័យ ៖ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះ​បងប្អូនប្រជាពលរដ្ឋ​នៅ​ ភូមិ​អូរជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន​ ៣ខ្នង និង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ នាព្រឹក​ថ្ងៃទី១៦ខែមេសា  ឆ្នាំ២០២៦ វេលាម៉ោង ០៤និង៣០នាទី​ទៀប​ភ្លឺ​ ដោយមូលហេតុបណ្តាល​មក​ពី​ទុស្សេខ្សែភ្លើងក្នុងផ្ទះ​ទី១។ 


សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទី១​-ឈ្មោះ​ កាវ​ លីឃុន​ ភេទ​ប្រុស​ អាយុ​៧២​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ គីម​ ញ៉រ​ អាយុ​ ៧០​ ឆ្នាំ​ ផ្ទះទំហំ ១៦មែត្រ​គុណនឹង៨០មែត្រ​ សាងសង់​ថ្មប្រក់ក្បឿង​ ខូចខាតមួយ និងសម្ភារ:ប្រេីប្រាស់ចំនួន​ ។ អ្នកស្លាប់ឈ្មោះកាវ​ ស៊ូហេង​ ភេទ​ស្រី ​ អាយុ​ ៤៥​ ឆ្នាំ​។ 




ម្ចាស់ផ្ទះទី២​-ឈ្មោះ​ សុន​ ចាន់កា​ ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ហ៊ួ​ គឹមហ័រ​ អាយុ​ ២៨​ ឆ្នាំ​ ផ្ទះទំហំ​ ៧​មែត្រ​គុណនឹង៨០មែត្រ​​ សាងសង់ពី​ ឈេីលេី​ ថ្មក្រោម​ ដំបូលប្រក់ក្បឿង​លាយស័ង្កសី​ ខូចខាតទាំងស្រុង​និងសម្ភារ:ប្រេីប្រាស់មួយចំនួន​ធំ។ 


ម្ចាស់ផ្ទះទី៣​-ឈ្មោះ​ យន់​ សារឹម​ ភេទ​ ប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ញ៉ែម​ ណារស់​  អាយុ​ ៤៨​ ឆ្នាំ​ ផ្ទះទំហំ​ ៨មែត្រ​គុណនឹង៨០មែត្រ​​ សាងសង់ពី​ ឈេីលេី​ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​  ។     


   


សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាល​មក​ពី​ទុស្សេខ្សែភ្លើងក្នុងផ្ទះ​ទី១ ហើយករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ​ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត​ឧត្តរមានជ័យ​ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត​ និងរ៉ឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុងនៅម៉ោង០៧និង៤០ នាទីព្រឹកនេះ នា​ថ្ងៃ​ ខែ​ ឆ្នាំ​ ដដែល​៕(ដោយ BBN04)




أحدث أقدم