បទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល ត្រូវបានបន្តរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីជំនួបនៅការិយាល័យពងក្រពើ

 


..អា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃទី ២៣ ខែមេសាថា ប្រទេសលីបង់ និងអ៊ីស្រាអែល បានពន្យារពេលបទឈប់បាញ់របស់ពួកគេរយៈពេល  សប្តាហ៍ បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់មួយនៅសេតវិមាន។


លោកត្រាំបានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Yechiel Leiter និងឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad នៅក្នុងការិយាល័យពងក្រពើ (Oval Office) សម្រាប់កិច្ចពិភាក្សាជុំទីពីរដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ពោលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់  នាក់ រួមទាំងអ្នកកាសែតម្នាក់ផងដែរ។


លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូនសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុម Hezbollah»


ក្រុម Hezbollah ដែលជាក្រុមប្រដាប់អាវុធមាននិន្នាការទៅរកអ៊ីរ៉ង់ និងកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែល មិនមានវត្តមាននៅក្នុងកិច្ចពិភាក្សានេះទេ។ ក្រុមនេះនិយាយថា ខ្លួនមាន «សិទ្ធិក្នុងការតស៊ូ» ប្រឆាំងនឹងកងកម្លាំងឈ្លានពាន។លោកត្រាំបានបន្ថែមថា លោកទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun ក្នុងពេលដ៏ខ្លីខាងមុខ។




លោកត្រាំក៏បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងការិយាល័យពងក្រពើ រួមជាមួយអ្នកចូលរួមក្នុងកិច្ចប្រជុំផងដែរថាលោកសង្ឃឹមថាថ្នាក់ដឹកនាំទាំងពីរនឹងជួបគ្នាអំឡុងពេលនៃការបញ្ឈប់អរិភាពរយៈពេល  សប្តាហ៍នេះ។ លោកបានមានប្រសាសន៍ថា មាន «ឱកាសដ៏ធំ» ដែលប្រទេសទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងឆ្នាំនេះ។


អនុប្រធានាធិបតី J.D. Vance, រដ្ឋមន្ត្រីការបរទេស Marco Rubio, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល Mike Huckabee និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ Michel Issa ក៏បានចូលរួមកិច្ចប្រជុំនេះដែរ។


បទឈប់បាញ់នេះ ដែលសម្រេចបានបន្ទាប់ពីកិច្ចពិភាក្សារវាងឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរប្រចាំទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន និងគ្រោងនឹងផុតកំណត់នៅថ្ងៃទី ២៦ ខែមេសា បានផ្តល់នូវការកាត់បន្ថយអំពើហិង្សាយ៉ាងខ្លាំង។ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនៅតែបន្តកើតមាននៅភាគខាងត្បូងប្រទេសលីបង់ កន្លែងដែលកងទ័ពអ៊ីស្រាអែលបានកាន់កាប់តំបន់ទ្រនាប់ដែលខ្លួនប្រកាសដោយខ្លួនឯង៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

أحدث أقدم