បញ្ហាកើតឡើងដដែលៗ…គួរតែកែលម្អចំណុចមួយនេះ…

 


ភ្នំពេញ  មានករណីជាងផ្សាដែកធ្លាក់កម្ទេចធូបផ្សាបង្កជាអគ្គិភ័យ ឆេះឃ្លាំងស្តុកសម្ភារៈមួយកើតឡើងនៅ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១១និង៣០នាទីព្រឹកម្សិលមិញតែអ្វីដែលBBNចង់លើកមកបញ្ជាក់គឺ មូលហេតុឆេះកើតឡើងដដែលៗដោយសារជាងផ្សាដែកធ្វើកាធ្វេសប្រហែសគួរតែនាំគ្នាកែលម្អចំណុចមួយនេះ។




សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឃ្លាំងឈ្មោះនៅ​ សុបញ្ញាកា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ​ សំណង់ឃ្លាំងដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ ,៥ម៉ែត្រគុណនឹង២៥ម៉ែត្រ បណ្តាលឱ្យឆេះខូចខាត ម៉ូតូចំនួន០២គ្រឿង,​ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន ០១គ្រឿងធុងបាសចំនួន ០៨គ្រឿងភ្លើងតែងចំនួន ០៩គ្រាប់ពិដាន និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើងឬរងរបួសដល់មនុស្សឡើយ 




ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន និង រថយន្តជំនួយបុរីសង្ឃឹមថ្មីចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន , រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០១ឡាន ហើយពន្លត់ចប់នៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល៕(ដោយBBN04)







أحدث أقدم