ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះរថយន្តអស់១គ្រឿងកើតឡើងនៅចំណុចផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៣និង១៤នាទីរសៀល ថ្ងៃព្រហស្បតិ៍ទី៩ខែមេសា ឆ្នាំ២០២៦ ដោយមូលហេតុជាងផ្សារថយន្តបង្កជាអគ្គិភ័យឆេះតែម្តង។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះឆុន រីទ្ធ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ:ម្ចាស់យានដ្ឋានជួសជុលរថយន្ត ។ យានដ្ឋានសង់អំពីដែកប្រក់សង្កសី បណ្តាលឱ្យឆេះខូចខាតរថយន្តNISAN ចំនួន ១គ្រឿង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ឬរងរបួៃមនុស្សឡើយ ។
ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន និងរថយន្តជំនួយសាលាខណ្ឌ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់នៅម៉ោង៣និង៣៥នាទីរសៀលនាថ្ងៃខែ ឆ្នាំដដែល៕(ដោយ BBN04)
Tags:
សន្តិសុខ និងសង្គម





