ឃាត់បុរសម្នាក់ស្រវឹងបើករថយន្តបុកមនុស្សស្លាប់ បញ្ជូនទៅតុលាការ

 


ភ្នំពេញ  នគរបាលចរាចរណ៍បានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក LEXUS NX350 ម្នាក់ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង ដោយពិនិត្យឃើញអត្រាជាតិអាល់កុល 0.92Mg/L បានបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើកម៉ូតូម្នាក់ស្លាប់ នៅខណ្ឌច្បារអំពៅ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។


សមត្ថកិច្ចនិយាយថា អ្នកបើកបរឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិកោះកែវឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ 


គួររម្លឹកថា កាលពីថ្ងៃទី១ ឧសភា ២០២៦ វេលាម៉ោង១និង៤០នាទីយប់អធ្រាត្រនៅត្រង់ចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត 


សមត្ថកិច្ចនិយាយថា ភាគិរថយន្តម៉ាក LEXUS NX350 ពណ៌ស ផ្លាកលេខ កម្ពុជា .VSP.2727 បើកបរតាមផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក CITI PLUS ពណ៌ក្រហមផ្លាកលេខគ្មាន កំពុងធ្វើដំណើរលើផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងស្របទិសគ្នា។


លុះដល់ចំណុចខាងលើក៏បុកជាប់ម៉ូតូនៅពីមុខរថយន្តអូសបន្តទៅបុកបង្គោលដងទង់ជាតិរបស់វត្តវាលស្បូវបាក់អស់៣ដើម និង បង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង១ដើមទៀតទើបឈប់ទៅមុខមិនរួច ហើយក៏បង្កឱ្យមានអគ្គិភ័យឆាបឆេះរថយន្តកើតឡើងភ្លាមៗ តែម្តង 




បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចេញមកបាញ់ទឹកពន្លត់ ហើយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបរម៉ូតូម្នាក់ ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ , ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួនមានឈ្មោះវ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតមានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(មិនបានបង្ហាញបណ្ណបើកបរ)


សម្ភារខូចខាតរួមមាន រថយន្ត១គ្រឿងឆេះអស់១កំណាត់មុខនិងម៉ូតូសណ្តោងរ៉ឺម៉កឆេះអស់១គ្រឿង ,បាក់បង្គោលដងទង់ជាតិ៣ដើម និង បាក់បង្គោលស្លាកសញ្ញារបស់ចំណតរថយន្តក្រុងអស់១ដើម។


សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល0.92Mg/L ។បច្ចុប្បន្នអ្នកបើករថយន្តខាងលើ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕(BBN04)


أحدث أقدم