កូរ៉េខាងត្បូង ៖ ការផ្ទុះមួយនៅឯរោងចក្រក្រុមហ៊ុនអវកាសមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង បានបណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ និង ២ នាក់ផ្សេងទៀតរងរបួស។
មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១១ ព្រឹកថ្ងៃចន្ទ នៅឯរោងចក្រ Hanwha Aerospace ក្នុងទីក្រុង Daejeon ភាគកណ្តាលនៃប្រទេស។
ក្រុមពន្លត់អគ្គិភ័យកំពុងតែបំពេញការងារដើម្បីពន្លត់ការឆាបឆេះនៅកន្លែងកើតហេតុ និងកំពុងវាយតម្លៃពីទំហំនៃការខូចខាត។
ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានឱ្យដឹងថា ការផ្ទុះនេះមានពាក់ព័ន្ធនឹងឧបករណ៍រុញច្រានគ្រាប់រ៉ុកកែត។ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕(ប្រែសម្រួលដោយ ពិសិដ្ឋសំណាង)
Tags:
ព័ត៌មានអន្តរជាតិ


