នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទលួចម៉ូតូ

 


ភ្នំពេញ  នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងម្នាក់ជាអ្នកទទួលទិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានបង្ហាញមុខនាថ្ងៃទី៨មិថុនាឆ្នាំ២០២៦នេះ


សមត្ថកិច្ចនិយាយថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋអនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ពួនស្ទាក់​ បង្រ្កាបបទល្មេីស​ លួចឆក់ប្លន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ត្រង់ចំណុច​ ផ្លូវលេខ២៧១ (មុខពេទ្យសហព័ន្ធរុស្ស៊ី​) ក្នុងខណ្ឌមានជ័យ​ សង្ស័យពាក់ព័ន្ធនឹងករណីលួច​ ម៉ូតូចំនួន០១គ្រឿង​ ក្នុងខណ្ឌដង្កោ​ ដោយឃាត់ជនសង្ស័យឈ្មោះ​ ពៅ​ សុភ័ណ្ឌ ភេទប្រុស​ អាយុ៣១ឆ្នាំ។ 




សមត្ថកិច្ចបន្តថា រួចនៅថ្ងៃទី០៤​ ខែមិថុនា​ ឆ្នាំ២០២៦​ វេលាម៉ោង៧និង៥០នាទីយប់ កម្លាំងនគរបាលជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតត្រង់ចំណុចផ្លូវលំ​ ក្នុងសង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ពាក់ព័ន្ធករណី​ ទទួលផលចោរកម្ម​ (ទិញម៉ូតូចោរ)​ ជនសង្ស័យឈ្មោះ​ ឡេង​ ដារ៉ា​ ហៅចិន​ ភេទប្រុស​ អាយុ៣២ឆ្នាំ។ 


ចំណែកសម្ភារៈដកហូតមាន៖ .​ ម៉ូតូម៉ាក​ SUZUKI-NEX​ ពណ៌ស ពាក់ស្លាកលេខ​ 1FR-6260(របស់ជនរងគ្រោះ)និង២.​ ម៉ូតូម៉ាក​ HONDA-SCOOPY​ ពណ៌ស ពាក់ស្លាកលេខ​ 1BK-9616ស្លាកលេខក្លែងក្លាយ(របស់ជនរងគ្រោះ) ម៉ូតូចំនួន០២គ្រឿងខាងលេីកម្លាំងជំនាញបានធ្វេីការប្រគល់ជូនទៅជនរងគ្រោះវិញហេីយ។ 


បច្ចុប្បន្នកម្លាំងជំនាញនាំខ្លួនជនសង្ស័យ និងសម្ភារខាងលេីមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីសាកសួរនិងកសាងសុំណុំរឿងនីតិវិធី៕(BBN04)



أحدث أقدم