ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់

 


ព្រះសីហនុ  កម្លាំងនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានបង្ក្រាបករណីកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់  នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ហើយបានបង្ហាញមុខនាថ្ងៃទី៣កក្កដាឆ្នាំ២០២៦។


សមត្ថកិច្ចនិយាយថា ករណីបង្រ្កាបបាននេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញកាបូបមួយត្រូវបានបោះបង់ចោលនៅដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយពិនិត្យ សមត្ថកិច្ចបានរកឃើញអាវុធខ្លីម៉ាក BERETTA ចំនួន១ដើម បង់២ គ្រាប់១៦គ្រាប់ កាំបិតចុងស្រួច១ដើម និងលិខិតឆ្លងដែនមួយក្បាលរួចបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់  




សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន២ដើម,បង់ចំនួន៣គ្រាប់កាំភ្លើងចំនួន២១គ្រាប់,កាំបិតចុងស្រួច១ដើមនិងលិខិតឆ្លងដែន១ក្បាល  


បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕(BBN04)



أحدث أقدم